នាថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០២៥
លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក លោកស្រី ក្រុមការងារទទួលបន្ទុកចុះប្រព័ន្ធ នៃមន្ទីរសហវ.តក បានចូលរួមប្រជុំជាមួយក្រុមការងារFMIS នៃក្រសួងសហវ ស្តីពីការចុះសិក្សា និងប្រមូលធាតុចូលសំខាន់ៗបន្ថែម នៅសាលារៀន ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង-ស្រុក ខណ្ឌ មន្ទីរអប់រំ និងមន្ទីរសហវ ដើម្បីរៀបចំ និងអភិវឌ្ឍន៍ FMIS Portal ជំនាន់ទី២ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ និងអនុវត្តថវិកា ក្រោមអធិបតីភាព ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៍មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសាលប្រជុំជាន់ផ្ទាល់ដីនៃមន្ទីរសហវ.តក។